ផលិតផល
FLaytout Menu
Charity Cycling Event 2023

5 សីហា 2023

12:00 AM

PST

|

APAC

​​ក្រុមហ៊ុន Herbalife Cambodia រៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ក្រោមពាក្យស្លោក “យើងទាំងអស់គ្នាដើម្បីកុមារ” ដើម្បីរៃអង្គាសថវិកាដើម្បីគាំទ្រអាហារូបត្ថម្ភកាន់តែប្រសើរសម្រាប់កុមារ​

ភ្នំពេញ ថ្ងៃទី5 ខែសីហា ឆ្នាំ 2023 – ក្រុមហ៊ុន Herbalife ដែលជាក្រុមហ៊ុនផ្នែកសុខភាព និងសុខុមាលភាពពិភពលោក រួមជាមួយនឹងសមាជិកជាង 100 នាក់ បានរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌មួយក្រោមពាក្យស្លោក “យើងទាំងអស់គ្នាដើម្បីកុមារ”។​ វាជាព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌ក្នុងរយៈចម្ងាយ 32 គីឡូម៉ែតទៅមកពីទីក្រុងភ្នំពេញទៅកាន់រមណីយដ្ឋានធម្មជាតិ​​​មួយកន្លែងនៅ​​​ស្រុកវិហារសួគ៍ ខេត្តកណ្តាល​។​ ​​ព្រឹត្តិ​ការណ៍នេះមានគោលបំណងក្នុងការរៃអង្គាសថវិកាដើម្បីគាំទ្រកុមារងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា តាមរយៈដៃគូអាហារូបត្ថម្ភរបស់យើងមានដូចជា អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) មន្ទីរពេទ្យកុមារអង្គរ (AHC) និងអង្គការអនាគតកុមារអន្តរជាតិ (CFI)។ ថវិកាដែលរៃអង្គាសបានតាមរយៈ​សកម្មភាពសប្បុរសធម៌មួយនេះ នឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ទាំងបី ដើម្បីជួយលើកកំពស់អាហារូបត្ថម្ភ និងជីវិតរបស់កុមារដែលត្រូវការជំនួយ។ 

លោកស្រី ឈុន ណៃឈីវ អគ្គនាយិកាក្រុមហ៊ុន Herbalife កម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពដែលបានជួបជុំគ្នាជាមួយបុគ្គលិក ថ្នាក់ដឹកនាំ សមាជិក និងក្រុមគ្រួសារ មិត្តភក្តិរបស់ពួកគេ ដើម្បីរៀបចំព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះនៅថ្ងៃនេះ។ យើងបានសម្រេចចិត្តចំណាយពេលវេលាចុងសប្តាហ៍របស់យើងរួមគ្នាដើម្បីផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កុមារដែល​​ងាយរងគ្រោះ ក្រោមពាក្យស្លោកនៃព្រឹត្តិការណ៍ឆ្នាំនេះគឺ "យើងទាំងអស់គ្នាដើម្បីកុមារ"។ នៅពេលយើងបានទៅសួរសុខទុក្ខដៃគូ CASA របស់យើងហើយមើលឃើញថាការរៃអង្គាសប្រាក់បានយកទៅធ្វើអ្វីខ្លះ និងការដឹងគុណរបស់កុមារគ្រប់រូបនៃសហគមន៍នីមួយៗ នោះហើយជាអ្វីដែលធ្វើឱ្យរាល់គីឡូម៉ែត្រដែលយើងធ្វើដំណើរឆ្លងកាត់វាពិតជាមានតម្លៃ។ ជាងនេះទៅទៀត​ព្រឹត្តិ​ការណ៍​នេះនាំមកនូវគោលបំណងរបស់យើងទៅកាន់មនុស្សកាន់តែច្រើនក្នុងមធ្យោបាយដ៏មានអត្ថន័យ សំដៅលើកកម្ពស់របៀបរស់នៅសកម្មប្រកបដោយសុខភាពល្អ និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍តាមរយៈមូលនិធិរបស់យើងដែលបានរៃអង្គាស​ពីអ្នកចូលរួមទាំងអស់របស់យើងនៅថ្ងៃនេះ។ 

​​អំពីក្រុមហ៊ុន Herbalife  

​ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនផ្នែកសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកជាសហគ្រិនដែលផ្តល់ការណែនាំមួយទល់មួយ និងសហគមន៍ដែលជម្រុញអតិថិជនរបស់ពួកគេឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មជាងមុនដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។

​សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://iamherbalifenutrition.com/