អាជីវកម្មរបស់អ្នក វិធីសាស្រ្តរបស់អ្នក
មានហេតុផលជាច្រើន ដើម្បីក្លាយជាសមាជិកឯករាជ្យ Herbalife ។ ប្រហែលជាអ្នកចង់បានអាជីវកម្មក្រៅម៉ោងដែលផ្តល់ឱ្យអ្នកនូវភាពបត់បែនក្នុងការចំណាយពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ឬប្រហែលជាអ្នកចាប់អារម្មណ៍ក្នុងការចាប់ផ្តើម រីកលូតលាស់ និងដំណើរការអាជីវកម្មរបស់អ្នកពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ហើយជាមួយនឹងដំណើររបស់អ្នក អ្នកនឹងជួបប្រទះឥទ្ធិពលវិជ្ជមានដែលអ្នកនឹងធ្វើ ដើម្បីជួយមនុស្សឱ្យរស់នៅក្នុងជីវិតល្អបំផុតរបស់ពួកគេ។
ការកសាងអាជីវកម្មរបស់ក្រុមហ៊ុន Herbalife ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរីកចម្រើនតាមលក្ខខណ្ឌរបស់អ្នកដោយមិនចាំបាច់តម្រូវឱ្យដំណើរការអាជីវកម្មរបស់អ្នកត្រូវស្របទៅតាមមធ្យោបាយជាក់លាក់ណាមួយ ឬនៅម៉ោងជាក់លាក់ណាមួយឡើយ។ យើងផ្តល់ជូនអ្នកក្នុងការជួយអភិវឌ្ឍជំនាញ ដើម្បីអាចបំផុសគំនិត និងលើកទឹកចិត្តដល់អតិថិជនរបស់អ្នក ក៏ដូចជាសមាជិកឯករាជ្យ Herbalife ផ្សេងទៀតដែលចែករំលែកការប្តេជ្ញាចិត្តជាមួយអ្នកដែរ។ នៅពេលអ្នកពង្រីកអាជីវកម្មរបស់អ្នក អ្នកអាចរកបានវិធីសាស្រ្តថ្មី ដើម្បីរកប្រាក់ចំណូល។
ចូលរួមជាមួយក្រុមហ៊ុន Herbalife ថ្ងៃនេះ ហើយទទួលយកអនាគតដែលការច្នៃប្រឌិតគ្មានដែនកំណត់។ សូមឱ្យគោលដៅរបស់អ្នកក្លាយជាការពិត។
រឿងរ៉ាវជោគជ័យរបស់អ្នកចែកចាយ
"តាមរយៈការប្រើប្រាស់ផលិតផល Herbalife ជាទៀងទាត់ ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងចូលរួមក្នុងរបៀបរស់នៅសកម្មដែលមានសុខភាពល្អ ខ្ញុំទទួលបានលទ្ធផលដ៏អស្ចារ្យនៃការសម្រកទម្ងន់ ៦គីឡូ ហើយខ្ញុំមានអារម្មណ៍ល្អប្រសើរជាងពេលណាទាំងអស់។ ខ្ញុំគឺជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុកមួយដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ តែខ្ញុំមិនដែលគិតចង់បោះបង់អាជីវកម្មផ្ទាល់ខ្លួនឡើយ ទោះបីពេលនោះខ្ញុំធ្វើអាជីវកម្មក្រៅម៉ោងក៏ដោយ តែចិត្តរបស់ខ្ញុំបានផ្លាស់ប្តូរក្នុងរយៈពេល ១ឆ្នាំកន្លះ បន្ទាប់ពីខ្ញុំបានជួប Herbalife ។ បន្ទាប់ពីចូលរួមព្រឹត្តិការណ៍ Extravaganza អាស៊ីប៉ាស៊ីហ្វិកនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៤ ខ្ញុំបានយល់ច្បាស់អំពីចក្ខុវិស័យរបស់ Herbalife។
ពេលដែលខ្ញុំបានក្លាយជាសមាជិក Herbalife ពេញម៉ោង ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍របស់ក្រុមហ៊ុនជាទៀងទាត់ ហើយតាមរយៈការខិតខំប្រឹងប្រែង និងការអភិវឌ្ឍន៍ខ្លួន អាជីវកម្មរបស់ខ្ញុំបានបន្តរីកចម្រើនរហូតដល់ខ្ញុំសម្រេចបានកម្រិត President’s Team។ ខ្ញុំនឹងបន្តក្លាយជាផ្នែកមួយនៃក្រុមហ៊ុនដ៏អស្ចារ្យនេះ ហើយបន្តបេសកកម្មរបស់ Herbalife ក្នុងការផ្លាស់ប្តូរជីវិតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។"
Sidana O. និង Sam An D.
សមាជិកឯករាជ្យ Herbalife
ការសន្យារបស់យើងចំពោះអ្នក
ការចាប់ផ្តើមបទពិសោធន៍ជាសមាជិក Herbalife របស់អ្នកគឺងាយស្រួល និងគ្មានភាពតានតឹង៖
តម្លាភាពអាជីវកម្មពេញលេញ៖ ពត៌មានច្បាស់លាស់ និងត្រឹមត្រូវអំពីប្រាក់ចំណូលសក្តានុពលរបស់អ្នក។
ធានាសងប្រាក់វិញ៖ ការសងប្រាក់វិញ 100% លើកញ្ចប់សមាជិក Herbalife របស់អ្នក ប្រសិនបើសមាជិកភាពរបស់អ្នកត្រូវបានលុបចោលដោយហេតុផលណាមួយក្នុងរយៈពេល 90 ថ្ងៃ។
ការធានាសងប្រាក់វិញ៖ សងប្រាក់វិញ 100% លើផលិតផលដែលមិនបានលក់ទាំងអស់ដែលបានទិញក្នុងរយៈពេល 12 ខែសម្រាប់សមាជិកភាពដែលបានលុបចោលណាមួយ។
ថ្លៃដើមទាប៖ មិនមានការបញ្ជាទិញផលិតផលប្រចាំខែអប្បបរមា ឬតម្រូវការដើម្បីទិញផលិតផល ឬសម្ភារៈអាជីវកម្មណាមួយឡើយ។