ផលិតផល
FLaytout Menu
Blood Donation 2023

26 មិថុនា 2023

12:00 AM

PST

|

APAC

​​HERBALIFE កម្ពុជារៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម​

ភ្នំពេញ, ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៣– នៅក្នុងប្រទេសកម្ពុជា Herbalife បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម (NBTC) រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ដែលវាមិនត្រឹមតែជាការងារសង្គម តែជាការសង្រ្គោះជីវិតមនុស្សផងដែរ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន បុគ្គលិក និងសមាជិកឯករាជ្យ Herbalife ប្រមាណជាង ១០០ នាក់ ចូលរួមធ្វើការបរិច្ចាគឈាមដោយការស្មគ្រ័ចិត្ត។ ឈាមដែលត្រូវបានបរិច្ចាគ នឹងត្រូវរក្សាទុកនៅ NBTC ដើម្បីសង្គ្រោះជីវិតជនរងគ្រោះដែលមានតម្រូវការ។ 

ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការទំនួលខុសត្រូវសង្គម (CSR) ប្រចាំឆ្នាំ ក្រុមហ៊ុន Herbalife កម្ពុជាបានរៀបចំទិវាបរិច្ចាគឈាមបានរយៈពេល ៥ឆ្នាំមកហើយ ដែលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ យើងទទួលបានអ្នកបរិច្ចាគឈាមបានចំនួន ១២១នាក់​​។ ជាការតបស្នងវិញ សមាជិក និងបុគ្គលិករបស់យើងក៏ទទួលបានឈាមត្រលប់មកវិញម្តងម្កាល ក្នុងអំឡុងពេលសង្គ្រោះបន្ទាន់ និងការព្យាបាលវេជ្ជសាស្រ្តផ្សេងៗរបស់ពួកគេផងដែរ នេះបង្ហាញឱ្យឃើញថា ការបរិច្ចាគឈាមពិតជាមានតួនាទីដ៏សំខាន់នៅក្នុងប្រព័ន្ធថែទាំសុខភាព ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។ 

​អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife មានប្រសាសន៍ថា៖ “នេះជាឆ្នាំទី ៥របស់យើង ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ដែលពួកយើងចែករំលែកតម្លៃដូចគ្នាក្នុងការជួយអ្នកដទៃ។ ថ្ងៃនេះ បុគ្គលិក និងសមាជិកក្រុមហ៊ុន Herbalife កម្ពុជា កំពុងជួបជុំគ្នាក្នុងការគាំទ្របេសកកម្មរួមរបស់យើងម្តងទៀត។ យើងទាំងអស់គ្នាមានមោទនភាព ក្នុងការក្លាយជាអ្នកបរិច្ចាគឈាម និងបន្តបេសកកម្មសង្គ្រោះជីវិតរបស់យើង។ យើងទាំងអស់គ្នាអាចបង្កើតភាពខុសប្លែកគ្នានៅក្នុងសហគមន៍របស់យើង ហើយការបរិច្ចាកឈាមគឺជាមធ្យោបាយងាយស្រួលមួយក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរដ៏មានអត្ថន័យ។” 

លោកបណ្ឌិត សុខ ប៉ូ នាយកគ្រប់គ្រងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏បានប្រសាសន៍ដែរថា៖ “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Herbalife Nutrition គណ:គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនដែលតែងតែជួយរៀបចំកម្មវិធីបរិច្ចាគឈាម និងជួយឧបត្ថម្ភជាច្រើនដង ដល់ដំណើរការនៃកិច្ចបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាពិសេសគឺការងារសង្គមមួយនេះ  មជ្ឈមណ្ឌលជាតិផ្តល់ឈាមសូមចងចាំជានិច្ច។ ហើយតាំងនាមឱ្យបងប្អូនអ្នកជំងឺ ក៏ដូចជាអ្នកជំងឺដែលកំពុងត្រូវការឈាម និងអ្នកជំងឺដែលបានប្រើប្រាស់ឈាមហើយ សូមចងចាំជានិច្ចនូវការឧបត្ថម្ភនេះ។ ហើយមិនភ្លេចទេ ការងារសង្គមប្រកបដោយមនុស្សធម៌នេះ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏សូមអំពាវនាវ ឱ្យសហគ្រិនវិនិយោគទុនផ្សេងៗទៀត មេត្តាជួយចូលរួមឱ្យបានច្រើនដូចក្រុមហ៊ុន Herbalife នេះ។ សូមអរគុណ។” 

ឆ្នាំនេះដែរ ទិវាបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងនៅក្រុមហ៊ុន Herbalife កម្ពុជា សាខាភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលបើកទទួលទាំងសមាជិក បុគ្គលិក និងសាធារណជនផងដែរ។ 

បញ្ជាក់៖ ការផ្តល់ឈាមមិនមានការប៉ះពាល់ដល់សុខភាពយើងនោះទេ។ ឈាមដែលបាត់បង់នឹងបំពេញវិញយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដោយពិសារទឹក ផ្លែឈើ ឬអាហារសម្រន់ផ្សេងៗ។ ជាទូទៅយើងអាចធ្វើការផ្តល់ឈាមនៅរៀងរាល់ ៣-៤ខែម្តងក្នុងមួយឆ្នាំ។  

​​អំពីក្រុមហ៊ុន Herbalife:

​ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់អ្នកសមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90 ។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អដើម្បីរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេ។​