លោក Zhen-Yu Chen
Ph.D. – សមាជិក ក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ
ជីវប្រវត្តិ
លោកបណ្ឌិត Zhen-Yu Chen ជាសមាជិកនៃក្រុមប្រឹក្សាភិបាលផ្នែកអាហារូបត្ថម្ភ។ គាត់ក៏ជាសាស្ត្រាចារ្យផ្នែក និងជាប្រធានផ្នែក សម្រាប់ការបញ្ចប់ការសិក្សានៃសាលាវិទ្យាសាស្ត្រជីវិតនៅសាកលវិទ្យាល័យចិនហុងកុង។ ការស្រាវជ្រាវរបស់គាត់ផ្តោតលើជីវជាតិ និងគីមីអាហារ។
លោកបណ្ឌិត Chen គឺជាអតីតនិសិ្សត របស់ Royal Society of Chemistry នៅចក្រភពអង់គ្លេស និងផ្នែកគីមីវិទ្យានៃអង្គការ American Chemical Society's Division of Agricultural and Food Chemistry។ មុនពេល លោកចូលរួមក្នុងសាកលវិទ្យាល័យចិនហុងកុង លោកបានធ្វើការនៅផ្នែកស្រាវជ្រាវជីវជាតិរបស់អង្គការ Health Canada សាខាការពារសុខភាពពីឆ្នាំ1992 ដល់ឆ្នាំ1994។ លោកបណ្ឌិត Chen បានបោះពុម្ពឯកសារវិទ្យាសាស្ត្រដើមជាង 250 នៅក្នុងវិស័យជីវជាតិ និងគីមីអាហារ។ លោកក៏ជាអ្នកនិពន្ធសហការីនៃ Journal of Agricultural and Food Chemistry និងជាសមាជិកនៃការនិពន្ធចំនួន ៧ រួមមាន Food & Function និង Journal of Functional Foods។
លោកបណ្ឌិត Chen គឺជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Henan Normal University នៅប្រទេស ចិន និងមាន Ph.D. មកពីសាកលវិទ្យាល័យ Massachusetts Amherst។ គាត់បានធ្វើការហ្វឹកហាត់របស់គាត់ នៅនាយកដ្ឋានវិទ្យាសាស្ត្រជីវជាតិនៅសាកលវិទ្យាល័យតូរ៉ុនតូ។ លោកបណ្ឌិត Chen អនុវត្ថរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្មដោយឡើងភ្នំ នេសាទ និងលេងបាល់បោះ។ ផលិតផល Herbalife ដែលគាត់ចូលចិត្ត រួមមាន Herbalife Formula 1 Nutritional Shake Mix និង Herbalifeline®។