ផលិតផល
FLaytout Menu
Rocio Medina

​​អ្នកស្រី Rocio Medina Badiano​

​​M.D. – សហប្រធាន និងសមាជិក, ក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife 

​​ជីវប្រវត្ថិ

អ្នកស្រីបណ្ឌិត Rocio Medina គឺជាសហប្រធាន និងជាសមាជិក នៃក្រុម ប្រឹក្សាភិបាលអាហារូបត្ថម្ភ Herbalife (NAB)។ អ្នកស្រីក៏ជាសមាជិកនៃសមាគមជំងឺធាត់ (the Obesity Society) និងសមាគមអាមេរិកសំរាប់អាហារូបត្ថម្ភ (the American Society for Nutrition) ផងដែរ។

មុនចូលរួម Herbalife អ្នកស្រីបណ្ឌិត Medina មានការអនុវត្តឯកជនមួយស្តីពីអាហារូបត្ថម្ភ និងជំងឺធាត់។ អ្នកស្រីក៏ជាសាស្ត្រាចារ្យមួយរូប បង្រៀនថា្នក់សញ្ញាប័ត្រ មុខវិជ្ជាអាហារូបត្ថម្ភ និងជំងឺធាត់ (Clinical Nutrition and Obesity) នៅសាកលវិទ្យាល័យ Monterrey ក្នុងប្រទេសម៉ិកស៊ិក ដែលជាកន្លែងដែលអ្នកស្រីបានជួយរចនាកម្មវិធីសិក្សាមួយផងដែរ។ កាលពីមុន អ្នកស្រីបានបម្រើការជាអ្នកសម្របសម្រួលផ្នែកវេជ្ជសាស្ត្រ ដល់រដ្ឋាភិបាល Monterrey និងជាសមាជិកស្ថាបនិក, អនុប្រធាន និងជាប្រធាន AINCO ដែលជាសាលាសំរាប់មុខវិជ្ជាជីវសាស្ត្រ និងជំងឺធាត់។

អ្នកស្រីបណ្ឌិត Medina បានទទួលសញ្ញាប័ត្រផ្នែកវេជ្ជសាស្ត្ររបស់អ្នកស្រី ពីសាកលវិទ្យាល័យ Autonomous University of Nuevo Leon នៅទីក្រុង Monterrey ប្រទេសម៉ិកស៊ិក។ អ្នកស្រីក៏បានបញ្ចប់សញ្ញាប័ត្រផ្នែកអាហារូបត្ថម្ភ និងជំងឺធាត់ចំនួនពីរ នៅសាកលវិទ្យាល័យ Autonomous University of Nuevo Leon និងសាកលវិទ្យាល័យ Monterrey។ អ្នកស្រីបណ្ឌិត Medina រស់នៅដោយមានសុខភាពល្អ និងសកម្ម ដោយជិះកង់, ហាត់ប្រាណឈរលើជណ្តើរ និងចម្អិនម្ហូបអាហារដែលមានជីវជាតិ។ ផលិតផល Herbalife ដែលអ្នកស្រីចូលចិត្ត រួមមាន Protein Drink Mix, Herbalife SKIN® Collagen Beauty Booster, Simply Probiotic និង Herbalife24® Rebuild Strength។